𝐃𝐈𝐒𝐂𝐎𝐔𝐍𝐓 𝐔𝐏 𝐓𝐎 𝟓𝟎%

រូបមន្តពិសេស ៤ ដើម្បីជួយឱ្យអ្នកឆាប់គេងលក់ស្រួល

Posted on August 27, 2021

ការមានទម្លាប់ល្អនៅពេលយប់ និងពេលថ្ងៃអាចធ្វើឱ្យអ្នកគេងលង់លក់បានយ៉ាងល្អប្រសើរ។

តើអ្នកធ្លាប់ជួបប្រទះនូវបញ្ហានេះប៉ុន្មានដង ៖ អ្នកភ្ញាក់នៅម៉ោង ៣ ព្រឹក ហើយមិនអាចគេងលក់វិញ។ អារម្មណ៍របស់អ្នកគិត និងបារម្ភផ្តេសផ្តាសអំពីថ្ងៃលំបាកនៅខាងមុខ ប្រសិនបើអ្នកមិនងងុយគេង។

អ្វីដែលអ្នកកំពុងជួបប្រទះ អាចជាប្រភេទនៃ “រោគគេងមិនលក់” នេះបើយោងតាមអ្នកចិត្តសាស្រ្តជំនាញខាងបញ្ហាដំណេក។

បញ្ហាសុខភាពជាច្រើនដូចជាការឈឺចាប់រ៉ាំរ៉ៃ ការគេងមិនដកដង្ហើម ឬការច្រាលអាស៊ីតក្រពះក៏អាចបណ្តាលឱ្យអ្នកគេងមិនលក់ផងដែរ។ ប៉ុន្តែប្រសិនបើការលំបាកក្នុងការគេងលក់ស្កប់ស្កល់របស់អ្នកមិនមែនដោយសារបញ្ហាសុខភាពទេ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដែលអាចជួយឱ្យអ្នកគេងលក់បានលឿន។

1. ឈប់មើលនាឡិការបស់អ្នក ពីព្រោះការដែលចេះតែមើលម៉ោងគ្រាន់តែបង្កើនការព្រួយបារម្ភរបស់អ្នកអំពីការភ្ញាក់ និងបញ្ហាគេងមិនលក់បន្ថែមប៉ុណ្ណោះ។

2. ព្យាយាមបន្ធូរអារម្មណ៍ និងសម្រាករាងកាយរបស់អ្នកឱ្យងងុយគេង ដោយការបន្តឹងសាច់ដុំរាងកាយរបស់អ្នកក្នុងរយៈពេល ៥ វិនាទី បន្ទាប់មកបន្ធូរវាមកវិញ។ សូមធ្វើវាជាច្រើនដង។

3. ប្រសិនបើអ្នកមិនអាចងងុយគេង បន្ទាប់ពីឡើងលើគ្រែប្រហែល ១៥ ទៅ ២០ នាទីទេ ចូរក្រោកចេញពីគ្រែវិញ។ កុំចំណាយពេលនៅលើគ្រែដោយព្យាយាមធ្វើខ្លួនឱ្យងងុយគេងយូរពេក។

4. ស្វែងរកសកម្មភាពដែលអ្នកមិនចាប់អារម្មណ៍ ដូចជាអានអ្វីដែលអ្នកមិនចាប់អារម្មណ៍ជាដើម។ បន្ទាប់មក ស្តាប់តន្ត្រី ហើយបន្ធូរអារម្មណ៍។ នៅពេលអ្នកចាប់ផ្តើមងងុយគេង ចូរត្រលប់ទៅគេងវិញភ្លាម។

បន្ថែមពីលើគន្លឹះខាងលើនេះ អ្នកក៏អាចប្រកាន់យកនូវទម្លាប់ល្អនៅពេលថ្ងៃ ដែលនឹងជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។

1. បង្កើតកាលវិភាគនៃការគេង និងភ្ញាក់ឱ្យបានទៀងទាត់ សូម្បីតែនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកពីការងារ។ អ្វីដែលមានប្រសិទ្ធភាពបំផុត គឺការចូលគេងក្នុងពេលតែមួយ ហើយភ្ញាក់ពីដំណេកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។

2. ចៀសវាងទទួលទានភេសជ្ជៈ ឬអាហារដែលមានជាតិកាហ្វេអ៊ីនមុនពេលចូលគេង។ ជាតិកាហ្វេអ៊ីនអាចដើរតួយ៉ាងសំខាន់ក្នុងការដែលធ្វើឱ្យអ្នកគេងមិនលក់។

3. ធ្វើឱ្យបរិយាកាសគេងរបស់អ្នកមានផាសុកភាព ដោយបន្ទប់គេងគួរតែត្រូវបានកំណត់សីតុណ្ហភាពដែលមិនក្តៅពេក ឬត្រជាក់ពេក។ រកពូក ខ្នើយ​​ និងកម្រាលដែលស័ក្តសមទៅនឹងស្ថានភាពរបស់លោកអ្នក។

4. មួយម៉ោងមុនពេលចូលគេង សូមឈប់ធ្វើការងារដែលស្មុកស្មាញ ឬប្រើខួរក្បាលខ្លាំងពេក ហើយប្តូរទៅជាអ្វីដែលស្ងប់ស្ងាត់ ដូចជាការអានសៀវភៅជាដើម។

5. ប្រើគ្រែរបស់អ្នកសម្រាប់តែការគេង ឬបង្កើនភាពស្និទ្ធស្នាលជាមួយដៃគូ។

6. កុំមើលទូរទស្សន៍ ឬលេងទូរសព្ទពេលកំពុងគេងលើគ្រែ។

ការគេងមិនលក់រ៉ាំរ៉ៃប៉ះពាល់ដល់មនុស្សពេញវ័យរហូតដល់ ១៥ ភាគរយ ហើយមនុស្សជាច្រើនមិនស្វែងរកការព្យាបាលទេ។

ប្រសិនបើអាការៈរបស់អ្នកមានរយៈពេលលើសពីមួយខែ ឬច្រើនជាងនេះ វាដល់ពេលដែលអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញហើយ ពីព្រោះការគេងមិនគ្រប់គ្រាន់នឹងរំខានដល់សកម្មភាព និងផលិតភាពការងាររបស់អ្នក៕

©2024 RS Residence. All Rights Reserved.